Fifpro ថ្លែងថា កីឡាករបាល់ទាត់បច្ចុប្បន្នកំពុងប្រឈមនឹងភាពលើសដែនកំណត់
សហជីពកីឡាករបាល់ទាត់អាជីព Fifpro បានថ្លែងថា កីឡាករបាល់ទាត់បច្ចុប្បន្នកំពុងស្ថិតក្នុងកម្រិតការប្រកួតដែលហួសដែនកំណត់ ដោយសារតែកាលវិភាគបាល់ទាត់ពិភពលោកត្រូវបានធ្វើឡើងនៅពាក់កណ្ដាលរដូវកាលលីគអាជីព។
ការប្រកួតនៅប្រទេសកាតារនឹងចាប់ផ្តើមនៅថ្ងៃទី ២០ ខែវិច្ឆិកា។
ទោះជាយ៉ាងណាក៏ដោយ ការប្រកួតក្នុងស្រុកជាច្រើនកំពុងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ មុនពេលកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេ។
របាយការណ៍របស់ Fifpro បង្ហាញបន្ទុកការប្រកួតធ្វើឱ្យខូចសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់កីឡាករ ហើយធ្វើឱ្យរយៈកាលបាល់ទាត់របស់ពួកគេត្រូវជួបហានិភ័យ។
ចំនួនហ្គេមបានក្លាយជាបញ្ហាកាន់តែច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលមានការប្រកួតថ្មីៗជាបន្តបន្ទាប់ និងកម្រិតអន្តរជាតិដូចជា Nations League និង Europa Conference League។
ជាក់ស្ដែង កីឡាករសំខាន់ៗមួយចំនួនបានរងរបួសជាបន្តបន្ទាប់ ហើយក៏មិនអាចចូលរួមជួយជម្រើសជាតិខ្លួននៅ World Cup៕