ប្រធានសហព័ន្ធបាល់ទាត់ថៃចង់ឲ្យជម្រើសជាតិខ្លួនប្រើកីឡាករក្មេងៗ
ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លោក Somyot Poompanmoung បានបង្ហាញចេតនាចង់ឲ្យក្រុមជម្រើសជាតិរបស់ខ្លួនប្រើប្រាស់ធនធានកីឡាករវ័យក្មេងពេលចូលរួមព្រឹត្តិការណ៍ AFF Cup 2022 ក្នុងខែធ្នូខាងមុខ ព្រោះជឿជាក់ថា នឹងមានប្រយោជន៍ដល់ជម្រើសជាតិនាពេលអនាគត។
ប្រមុខសហព័ន្ធបាល់ទាត់ថៃថ្លែងបែបនេះ “៖ហៅកីឡាករថ្មីៗមក ឬក្មេងៗក៏បាន ព្រោះវាជួយឲ្យពួកគេមានបទពិសោធច្រើនជាងមុន ហើយគ្រូក៏មានជម្រើសច្រើននាពេលអនាគត។” ខ្ញុំចង់ឲ្យកីឡាករក្មេងៗបានលេងកម្រិតអាស៊ីអាគ្នេយ៍ហ្នឹងផង ព្រោះអីវាជាមូលដ្ឋានគ្រឹះឲ្យពួកគេលេងបានលើឆាកអន្តរជាតិ។”
ម្យ៉ាងទៀត លោក Somyot ថ្លែងថា ការកោះហៅកីឡាករក្មេងៗក៏ងាយស្រួល ព្រោះ AFF Cup មិនធ្វើចំ FIFA Days អ៊ីចឹងបើហៅកីឡាករអាជីព ឬអ្នកមានគុណភាពជាងហ្នឹង អាចនឹងប៉ះពាល់ដល់ក្លិប៕