Henderson បញ្ជាក់ថា Luke Shaw ជាកីឡាករដែលលឿនជាងគេនៅ Manchester United មិនមែន Daniel James នោះឡើយ
កន្លងទៅកីឡាករ Luke Shaw បានអះអាងថា Daniel James គឺជាកីឡាករដែលលឿនជាងគេនៅ Manchester United ស្របពេលដែលអ្នកការពារសំណាញ់ទី Dean Henderson អះអាងថា Luke Shaw ឯណោះវិញទេ ដែលជាស្តេចលឿនរបស់ Old Trafford។

Luke Shaw
គួររំលឹកថាអ្នកចាំទី Henderson ថ្មីៗនេះត្រូវបានអះអាងថារូបគេធ្លាប់ត្រូវបានគេសរសើរថាជាកីឡាករលឿនជាងគេនៅ Sheffield United កំឡុងពេលខ្ចីជើងនៅ Bramall Lane កាលពីរដូវកាលមុន។ ប៉ុន្តែ Shaw ដែលជាខ្សែការពារស្លាបឆ្វេងរបស់ក្លិប ក៏ធ្លាប់បានបញ្ចេញយោបល់ថា Henderson មិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅក្នុងក្រុមដែលមានល្បឿនលឿនជាងគេក្នុងចំណោមកីឡាករទាំង១០រូប របស់ United នោះឡើយ ហើយគិតថា James គឺជាបេក្ខជនដែលសាកសម។

Daniel James
ជាមួយគ្នានោះ កីឡាករ Luke Shaw ក៏ធ្លាប់បានអ្នកគាំទ្រហៅរូបគេថាជា “Shawberto Carlos” តែខ្សែការពារស្លាបឆ្វេងរូបនេះ មិនហ៊ានទទួលយក ហើយប្រាប់ទៅវិញថា រូបគេមិនអាចប្រៀបធៀបជាមួយ Roberto Carlos បាននោះទេ៕