Man City ជាក្រុមទី២ដែលឈ្នះជើងឯក Premier League ៣ដងជាប់គ្នា
គិតចាប់ពីឆ្នាំ១៩៩២មក Manchester City គឺជាក្រុមទី២ដែលឈ្នះជើងឯក Premier League ៣ដងជាប់គ្នា។
នេះជាលើកដំបូងហើយដែលក្រុមមេឃខៀវអាចធ្វើបានបែបនេះ។ (រដូវកាល ២០២០/២០២១, រដូវកាល ២០២១/២០២២ និង រដូវកាល ២០២២/២០២៣)
ក្រុមទី១ គឺ Manchester United ដែលឈ្នះ៣ដងជាប់គ្នាបាន២លើក (លើកទី១ ៖ រដូវកាល ១៩៩៨/១៩៩៩, រដូវកាល ១៩៩៩/២០០០ និង រដូវកាល ២០០០/២០០១)
(លើកទី២ ៖ រដូវកាល ២០០៦/២០០៧, រដូវកាល ២០០៧/២០០៨ និង រដូវកាល ២០០៨/២០០៩)។
គួរដឹងដែរថា Manchester City ត្រូវបានបញ្ជាក់ជាជើងឯក Premier League រដូវកាលនេះ ក្រោយក្រុមលេខ២ Arsenal ចាញ់ Nottingham Forest នៅថ្ងៃសៅរ៍ ទី២០ ខែឧសភា៕