ឃួន ឡាបូរ៉ាវី បង្ហាញ៣ចំណុចសំខាន់ដែលនាំឲ្យបឹងកេតចាញ់ព្រះខ័នរាជ
បឹងកេតបានចាញ់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា និងជាសប្ដាហ៍ទី៣។
នេះជាលទ្ធផលដ៏ភ្ញាក់ផ្អើលសម្រាប់បឹងកេតដែលកម្រចាញ់នៅទឹកដីខេត្តស្វាយរៀង។ ក្រោយចប់ការប្រកួត អតីតខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានបង្ហាញការយល់ឃើញជុំវិញមូលហេតុនៃបរាជ័យរបស់បឹងកេតបែបនេះ ចំនួន៣ចំណុចមានដូចខាងក្រោម ៖
-Build Up នៅក្រោមការPressing របស់ស្វាយរៀងនៅមានបញ្ហាការរៀបចំទីតាំងចាប់ផ្តើម ចំនួនខ្សែបំរើចូលរួម Build Up មិនគ្រប់គ្រាន់។
-ការប្រយុទ្ធពេលមានបាលលេងទៅមុខដោយបុគ្គលលឿនពេកចំនួនប្រយុទ្ធមិនគ្រប់ងាយស្រួលក្នុងការបាត់បាល់។
-ការការពារផ្តោតទៅខាងមានបាល់ច្រើនពេកប៉ុន្តែងាយស្រួលអោយគេប្តូខាងបានបង្តើតស្ថានភាព១ទល់និង១នៅតំបន់ខាង៕