Terry គ្រោងចូលរួមទិញហ៊ុន Chelsea
អតីតខ្សែការពារ John Terry និងក្រុមអ្នកគាំទ្រស្ម័គ្រស្មោះមួយចំនួនទៀតកំពុងពិចារណាទិញភាគហ៊ុននៅ Chelsea។
សារព័ត៌មាន the Sun រាយការណ៍ថា Terry មានឈ្មោះក្នុងក្រុមមួយហៅថា “សម្ព័ន្ធពណ៌ខៀវ” ដែលបង្រួមបង្រួមអ្នកចង់ទិញភាគហ៊ុនដើម្បីការពារមរតកក្លិប។
អ្នកគាំទ្រ Chelsea បាននាំគ្នាចូលរួមវិភាគទានទិញភាគហ៊ុនក្លិបដោយចូលថវិកាចាប់ពី១០០ផោនឡើងទៅ។ ក្រុមអ្នកដឹកនាំសម្ព័ន្ធបានទាក់ទងទៅម្ចាស់ថ្មីដើម្បីទិញហ៊ុន១០ភាគរយ។
ប្រសិនបើដំណើរការបានជោគជ័យ សម្ព័ន្ធខាងលើនឹងមានអ្នកតំណាងក្នុងគណៈគ្រប់គ្រងក្លិប ហើយ Terry អាចនឹងទទួលបានតំណែងនេះ។
John Terry អតីតប្រធានក្រុម Chelsea បាននិយាយថា “៖ Chelsea ជាចំណែកដ៏សំខាន់ក្នុងជីវិតខ្ញុំអស់រយៈពេល២២ឆ្នាំ។ ខ្ញុំចង់ឲ្យមរតក និងប្រវត្តិសាស្ត្រត្រូវបានគាំពា ខណៈយើងបានឈានចូលសករាជថ្មីជាមួយមនុស្សដែលចែករំលែកទស្សនៈរបស់យើង និងយល់ពីអត្តសញ្ញាណក្លិប។”