ព្រះខ័នរាជស្វាយរៀងយកបាន Nick Taylor
ព្រះខ័នរាជស្វាយរៀងផ្ទេរបានកីឡាករកូនខ្មែរកាត់អាមេរិក Nick Taylor ជាផ្លូវការហើយ។ នេះបើតាមការប្រកាសដោយទំព័ររបស់ក្លិបនៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ នេះ។
សមាជិកក្រុមជម្រើសជាតិកម្ពុជាត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅព្រះខ័នរាជស្វាយរៀងមួយរយៈមកហើយ។
គួរដឹងដែរថា Taylor វ័យ២៤ឆ្នាំដែលហ្វឹកហាត់នៅក្រុម B របស់ក្លិប Orlando City របស់អាមេរិក លេងឲ្យជម្រើសជាតិកម្ពុជាចំនួន៥ដង និងរកបាន១គ្រាប់៕