
Spurs លត់ Everton ៥-០ បន្តក្ដីសង្ឃឹមប្រជែង Top 4
Tottenham Hotspur បន្តក្ដីសង្ឃឹមក្នុងការប្រជែងកៅអីកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ក្រោយផ្ដួល Everton ៥ទល់នឹង០ នៅថ្ងៃចន្ទ ទី០៧ ខែមីនា។
គុណផល Spurs មិនសូវឋេរប៉ុន្មានទេប៉ុន្មានសប្ដាហ៍នេះ តែក្នុងការប្រកួតយប់មិញ ពួកគេពិតជាធ្វើបានល្អ។ Michael Keane បានភ្លាត់ស្នៀតឲ្យបាល់ចូលទីខ្លួនឯងបើកឆាកឲ្យមាន់ខ្នាយមាសនាំមុខ។ Harry Kane រកបាន២គ្រាប់ បូករួមទាំងគ្រាប់បាល់ម្នាក់មួយគ្រាប់ពី Son Heung-min និង Sergio Reguilon។
នេះជាគ្រាប់បាល់ទី១៥ហើយសម្រាប់ Kane ក្នុងសំណាញ់របស់ Everton ហើយវាក៏ជាការរកគ្រាប់បាល់យ៉ាងច្រើនសាជាថ្មីរបស់ Spurs នៅកីឡដ្ឋាន Tottenham។
ក្រុមលោក Antonio Conte ស្ថិតនៅលេខ៧ដដែលទេ នៅពីក្រោមក្រុមលេខ៤ Arsenal ៣ពិន្ទុ។
ចំណែក Everton ស្ថិតនៅលេខ១៧ មាន២២ពិន្ទុ លើក្រុមលេខ១៨ Burnley តែ១ពិន្ទុទេ៕