
Marcus Rashford កំពុងក្លាយជាក្តីសង្ឃឹមយ៉ាងសំខាន់សំរាប់លោក Solskjaer ក្នុងប្រព័ន្ធប្រយុទ្ធ
បើករដូវកាលថ្មី Premier League បាន៥សប្តាហ៍ បិសាចក្រហម Manchester United ទើបតែរកបាន ៨គ្រាប់ប៉ុណ្ណោះ ហើយរបូតវិញ ៤គ្រាប់។ លោក Ole Gunnar Solskjaer កំពុងដាក់សេចក្តីទុកចិត្តខ្ពស់លើខ្សែប្រយុទ្ធ Marcus Rashford ក្នុងការរកគ្រាប់បាល់ច្រើនៗសំរាប់ Manchester United នៅប្រកួតក្រោយទៀត។
Europa League ដែលទើបបញ្ចប់កាលពីពេលថ្មីៗ ManU បានយកឈ្នះ Astana ដោយលទ្ធផល ១-០ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Mason Greenwood នៅនាទីទី ៧៣។ វាជារឿងខកចិត្តសំរាប់ Rashford ក្នុងនាមជាខ្សែប្រយុទ្ធស្រួចដែលមិនអាចរកគ្រាប់បាល់បញ្ចូលទីបាន។
ក្រោយការចាកចេញរបស់ Romelu Lukaku និង Alexis Sanchez បានធ្វើអោយប្រយុទ្ធមានភាពរវល់ច្រើន ហើយបន្ទុកនេះវាធ្លាក់ទៅលើ Rashford និង Martial ជាអ្នករ៉ាប់រងបន្ត។ ប៉ុន្តែលោក Solskjaer កំពុងពេញចិត្តសំរាប់លទ្ធផលរបស់បិសាចក្រហមក្រោយពេលដែលពួកគេទាំងពីរចាកចេញ។
ប៉ុន្តែពេលនេះ Martial និង Pogba កំពុងមានបញ្ហារបួស អាចនិងមានឈ្មោះចូលលេងនៅថ្ងៃអាទិត្យនេះពេលប៉ះជាមួយ West Ham នោះទេ ហើយខ្សែការពារ Luke Shaw ក៏កំពុងមានបញ្ហារបួសសរសៃពួរទៀតផង។
សប្តាហ៏នេះ Marcus Rashford និងដឹកនាំបិសាចក្រហមក្នុងនាមខ្សែប្រយុទ្ធស្រួចម្នាក់ឯងប៉ះជាមួយញញួរយក្ស West Ham នៅ Old Trafford៕