FIFA បង្កកប្រាក់អភិវឌ្ឍន៍បាល់ទាត់ឥណ្ឌូនេស៊ី
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មូលនិធិអភិវឌ្ឍន៍ដែលបែងចែកសម្រាប់សហព័ន្ធខ្លួនកំពុងត្រូវបាន FIFA បង្កក បន្ទាប់ពីត្រូវបានដកហូតសិទ្ធិជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំឆ្នាំនេះ។
FIFA បានរារាំងប្រទេសអាស៊ីអាគ្នេយ៍ពីព្រឹត្តិការណ៍ថ្ងៃទី២០ ខែឧសភាដល់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI)និយាយថា ខ្លួនបានលុបចោលការចាប់ឆ្នោតដោយសារតែអភិបាលកោះបាលីបដិសេធមិនស្វាគមន៍ក្រុមអ៊ីស្រាអែល។
កាលពីខែមុន ក្រុមអ្នកតវាបានដើរក្បួនក្នុងរដ្ឋធានីហ្សាការតា ដោយគ្រវីទង់ជាតិឥណ្ឌូណេស៊ី និងប៉ាឡេស្ទីន ទាមទារកុំឲ្យអ៊ីស្រាអែលចូលរួមប្រកួត។
ការដកចេញនូវព្រឹត្តិការណ៍អាយុក្រោម២០ឆ្នាំបានបង្កឱ្យមានកំហឹង និងការខកចិត្តក្នុងចំណោមអ្នកគាំទ្រ និងកីឡាករនៅក្នុងប្រទេស។
Fifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន “បានផ្តល់អនុសាសន៍ជាបណ្តោះអាសន្នលើការរឹតបន្តឹងលើ” ការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍FIFA Forward សម្រាប់ PSSI ហើយនឹងពិចារណាឡើងវិញអំពីការដកទណ្ឌកម្មនេះ បន្ទាប់ពីពិនិត្យមើលផែនការរបស់ប្រទេសឥណ្ឌូនេស៊ីដើម្បីកែលម្អកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។
FIFA ធ្លាប់ដាក់បម្រាមឥណ្ឌូណេស៊ីមិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិក្នុងឆ្នាំ ២០១៥ ម្ដងហើយ ដោយសារការជ្រៀតជ្រែករបស់រដ្ឋាភិបាល៕