ក្រុមបាល់ទាត់នារីហ្វីលីពីនបានលេង World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ
ក្រុមបាល់ទាត់នារីជម្រើសជាតិហ្វីលីពីនទទួលបានកៅអីចូលរួមព្រឹត្តិការណ៍ FIFA Women’s World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយឈ្នះក្រុមនារី ឆាយនីសតៃប៉ិ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី លទ្ធផល៤ទល់នឹង៣ ក្នុងវគ្គ៨ក្រុមពានរង្វាន់ AFC Women’s Asian Cup 2022។
មានន័យថា ក្រុមចំនួន៤ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងឯកនារីអាស៊ី នឹងទទួលបានកៅអីទៅ FIFA Women’s World Cup 2023 ដោយស្វ័យប្រវត្តិ។
សម្រាប់ក្រុមបាល់ទាត់នារីហ្វីលីពីនចូលរួមការប្រកួតអន្តរជាតិជាផ្លូវការក្នុងឆ្នាំ១៩៨១ និងប្រកួត AFC Women’s Asian Cup បាន៩ដង។
៣ក្រុមទៀតដែលមានកៅអីនៅ World Cup នារី ២០២៣ មានចិន, កូរ៉េខាងត្បូង និងជប៉ុន។
គួរបញ្ជាក់ថា World Cup នារី ២០២៣ នឹងប្រព្រឹត្រទៅនៅប្រទេសអូស្ត្រាលី និងន័រវេហ្សឡង់៕