
វឿន វ៉ា មិនមានឈ្មោះទៅបោះជំរំហ្វឹកហាត់លើកទី២នៅថៃ
វឿន វ៉ា ដែលរកគ្រាប់បាល់បញ្ចូលទីឲ្យកម្ពុជាក្នុងជំនួប Merlion Cup ជាមួយសិង្ហបុរីមិនមានវត្តមាននោះទេជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំសម្រាប់ត្រៀមទៅបោះជម្រុំហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៩ ខែមេសាខាងមុខនេះ។
កីឡាករ២៣នាក់នៅសល់បានចេញដំណើរទៅកាន់ប្រទេសថៃនៅព្រលឹមថ្ងៃសៅរ៍ ទី០៨ ខែមេសា ឆ្នាំ២០២៣សម្រាប់ការហ្វឹកហាត់ដំណាក់កាលទី២ និងជាលើកទី២នៅកោះសាមុយ ប្រទេសថៃ។
ក្នុងចំណោម២៣នាក់នឹងត្រូវបានកាត់ចោលចំនួន៣នាក់៕