Man UTD បញ្ចប់ការរង់ចាំលើកពានជាថ្មីក្នុងរយៈពេល៦ឆ្នាំ
Manchester United ទទួលបានពានរង្វាន់លើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ជាមួយនឹងការលើកពាន League Cup ក្រោយឈ្នះ Newcastle United ២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅ Wembley ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ។
Casemiro និង Marcus Rashford ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះ។ Newcastle មិនធ្លាប់លើកពាននេះទេ ដោយបានត្រឹមជើងឯករងកាលរដូវកាល១៩៧៥/១៩៧៦។
សម្រាប់ Man UTD វិញឈ្នះចុងក្រោយបង្អស់ក្នុងឆ្នាំ២០១៧ក្រោមការដឹកនាំពីលោក Jose Mourinho ហើយក៏ជាឈ្នះដែលពួកគេលើកពាន Europa League ដូចគ្នា៕