សំបុត្រមើល Liverpool-Man UTD នៅថៃ ថ្លៃបំផុត៧៥០ដុល្លារក្នុងមួយសន្លឹក
សំបុត្រសម្រាប់ការប្រកួតមិត្តភាពរវាង Liverpool និង Manchester United នៅក្រុងបាងកក ប្រទេសថៃ ត្រូវបានដាក់លក់ចាប់ពីថ្ងៃសៅរ៍ ទី០២ ខែមេសា តទៅហើយ។
សំបុត្រមានតម្លៃពី ៥០០០ ដល់២៥០០០បាត ឬ១៥០ដុល្លារដល់៧៥០ដុល្លារអាមេរិក ហើយនឹងមានលក់នៅហាង Thai Ticket Major ឬ www.thaiticketmajor.com ។ មនុស្សម្នាក់ៗអាចទិញសំបុត្រអតិបរមាត្រឹមតែបួនសន្លឹកប៉ុណ្ណោះ។
អ្នកគាំទ្រថៃខ្លះបានត្អូញត្អែរពីតម្លៃសំបុត្រ ដើម្បីបានមើលកីឡាករសំណព្វចិត្តរបស់ពួកគេ។
ការប្រកួតមិត្តភាពដែលមានឈ្មោះថា Match Bangkok Century Cup 2022 នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ Rajamangala នៅថ្ងៃទី ១២ ខែកក្កដា វេលាម៉ោង ៨ យប់៕