Chelsea ដាក់សំណើរ៥០លានផោនទិញយក Robert Lewandowski ពី Bayern Munich
ក្រុមតោខៀវ Chelsea ត្រូវគេរាយការណ៍មកថា បានដាក់សំណើរ៥០លានផោនទៅកាន់ FC Bayern München ដើម្បីទិញយកខ្សែប្រយុទ្ធ Robert Lewandowski មកកាន់ទឹកដី Stamford Bridge នៅរដូវក្តៅនេះ។
គ្រូបង្វឹក Thomas Tuchel កំពុងតែត្រូវការខ្សែប្រយុទ្ធមុតស្រួចមួយរូបទៀតមកពង្រឹងគុណភាពប្រយុទ្ធនារដូវកាលថ្មីនេះ ស្របពេលដែល Olivier Giroud ទើបតែសម្រេចផ្លាស់ទៅកាន់ AC Milan កាលពីពេលថ្មីនេះផងដែរ។
យ៉ាងណាក្តីនៅមិនទាន់មានការបញ្ចាក់ឱ្យច្បាស់លាស់អំពីអនាគតរបស់ Robert Lewandowski នៅឡើយទេនាទឹកដីអាល្លឺម៉ង់ ខណៈ FC Bayern Munich ក៏មិនទាន់មានប្រតិកម្មអ្វីទាក់ទងនឹងព័ត៌មាននេះនៅឡើយដូចគ្នា។
គួរឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញខាងលើត្រូវបានគេផ្សារភ្ជាប់ទៅនឹងការផ្លាស់ចេញពី Bayern Munich នារដូវក្តៅនេះ ក្រោយពេលដែលបានបង្ហើបថាចង់ស្វែងរកបទពិសោធន៍និងការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់ខ្លួន។