លោក Mourinho បដិសេធថាមិនបានលក់ Salah ពី Chelsea ឡើយ!
លោក Jose Mourinho ដែលជាពិធីករវិភាគទៅលើការប្រកួតរវាង Arsenal និង Chelsea នាសប្តាហ៍នេះបានទាត់ចោលការចោទប្រកាន់ថាលោកគឺជាមេគំនិតដែលនាំអោយក្រុមតោខៀវ Chelsea លក់កីឡាករអេហ្ស៊ីប Mohamad Salah ទៅអោយចចក Roma នៅអ៊ីតាលី។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អតីតអ្នកចាត់ការទូរទៅដែលទទួលរងការបណ្តេញពី Chelsea និង Manchester United រូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា” ខ្ញុំគឺជាអ្នកបើកផ្លូវនិងចរចាររូបគេពី Basel ប្រទេសស្វីសអោយមកបំពេញភារកិច្ចនៅ Stamford Bridge។ គ្មានហេតុផលណាមួយដែលខ្ញុំត្រូវលក់គេទៅអោយ Roma ទេ។ គំនិតខ្ញុំមិនមែនរាក់កំផែលអីចឹងឡើយ”។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ប្រហែលជាឃើញការអភិវឌ្ឍន៍ខ្លួនកាន់តែល្អនិងអ្វីដែល Salah បានជួយអោយហង្សក្រហមលេចត្រដែតឈរនៅកំពូលតារាង Premier League ទើបធ្វើអោយ Chelsea មានការសោកស្តាយនិងមានបំណងសើរើរឿងនេះវិញ។ ក៏ប៉ុន្តែលោក Jose ទៅវិញទេដែលជាជនរងគ្រោះ ព្រោះការលក់ Salah មិនបានឆ្លងកាត់ការសាកសួរយោបល់របស់លោកឡើយ។