Burnley បានកៅអីវិលទៅ Premier League
Burnley របស់អ្នកចាត់ការ Vincent Kompany បានកក់កៅអីទៅកាន់ក្របខណ្ឌ Premier League សាជាថ្មី ក្រោយធ្លាក់ទៅ Championship ត្រឹមមួយរដូវកាល។
Burnley ដែលមិនទាន់ចាញ់សោះតាំងពីខែវិច្ឆិកា ឆ្នាំ២០២២ បានយកឈ្នះម្ចាស់ផ្ទះ Middlesbrough ១ទល់នឹង២ នៅថ្ងៃសុក្រ ទី០៧ ខែមេសា។
ជ័យជម្នះនេះមានន័យថា ក្រុមលោក Vincent Kompany កាន់កាប់កំពូលតារាង នាំមុខក្រុមលេខ៣ Luton ចំនួន១៩ពិន្ទុ។ Luton នៅសល់ការប្រកួត៦លើកទៀតប៉ុណ្ណោះ ខណៈ Burnley សល់៧ប្រកួត៕