លោក Ralf Rangnick បញ្ចាក់ថាកីឡាករឆ្នើមម្នាក់នេះស្នាក់នៅ Man United ជាបន្តទៀត
គ្រូបណ្ដោះអាសន្នរបស់ Man United លោក Ralf Rangnick បានបញ្ជាក់ពីការសម្រេចចិត្តរបស់ក្លឹបជាមួយ Edison Cavani យ៉ាងច្បាស់ថាកីឡាករអ៊ុយរ៉ាហ្កាយមិនចាកចេញក្នុងខែមករាឡើយ។
ការស្នាក់នៅជាមួយក្លឹបបន្ត មានន័យថា Cavani មិនចូលរួមជាមួយ Barca ទេ។ ក្នុងនោះលោក Ralf Rangnick បាននិយាយអំពី Edi Cavani ថា៖ គេបានដឹងខ្លះហើយថាខ្ញុំនឹងមិនអនុញ្ញាតឱ្យគេទៅទេព្រោះយើងបានពិភាក្សាគ្នាយ៉ាងល្អ, “Cavani គឺពិតជាអស្ចារ្យណាស់។ ខ្ញុំបានប្រាប់គាត់តាំងពីដំបូងសម្រាប់ខ្ញុំ គាត់គឺជាកីឡាករសំខាន់ម្នាក់ ហើយគាត់មិនអាចចាកចេញឡើយ “។
យ៉ាងណាមិញទោះបីជាមានពាក្យចចាមអារ៉ាមទាក់ទងនឹងXavi ចង់បាន Cavani ទៅ Barcelona ក្នុងខែនេះក៏ដោយ ប៉ុន្តែកីឡាករដែលក្លឹបកាតាឡាន់មួយនេះផ្ដោតខ្លាំងជាង Cavani គឺ Alvaro Morata របស់ Juventus ។
សូមបញ្ចាក់ថាកុងត្រារបស់ Cavani នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ 2022 ហើយគាត់នឹងអាចសម្រេចអនាគតរបស់គាត់បានឆាប់ៗ បន្ទាប់ពីចប់កិច្ចសន្យា ៕
អត្ថបទ៖ Monsoon
ប្រភព៖ Fabrizio Romano