Real Madrid រកចំណូលបានជិត៧០លានអឺរ៉ូអំឡុងទីផ្សារដោះដូរថ្មីៗនេះ
អំឡុងទីផ្សារដោះដូរកីឡាករថ្មីៗនេះ Real Madrid រកចំណូលបានជិត៧០លានអឺរ៉ូពីការលក់ និងឲ្យកូនក្រុមទៅក្លិបផ្សេងៗខ្ចី។
ទឹកប្រាក់ ១៣,៥ លានអឺរ៉ូពីការលក់ Oscar Rodriguez ទៅ Sevilla គឺជាប្រតិបត្តិការចុងក្រោយបំផុត ខណៈ Real Madrid សម្លឹងមើលតុល្យភាពហិរញ្ញវត្ថុក្នុងរយៈពេលសេដ្ឋកិច្ចមិនប្រាកដប្រជានេះ។
ការចាកចេញរបស់ Achraf Hakimi ចំនួន ៤០ លានអឺរ៉ូទៅ Inter គឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុត។ តែជាមួយគ្នានេះ ការដាក់ឲ្យកីឡាករទៅក្លិបខ្ចីផ្សេងខ្ចីក៏ផ្ដល់ចំណូលខ្លះដែរ។
Javi Sanchez បានផ្លាស់ទៅ Real Valladolid ក្នុងតម្លៃ ៣,៥ លានអឺរ៉ូហើយការលក់ Dani Gomez និង Jorge de Frutos ទៅ Levante ក្នុងតម្លៃ ៥ លានអឺរ៉ូបានបង្កើនចំណូលផ្នែកខ្ចី ខណៈ Takefusa Kubo ទៅ Villarreal ក៏បាននាំយកមកនូវទឹកប្រាក់ចំនួន ២,៥ លានអឺរ៉ូផងដែរ។ ទឹកប្រាក់សរុបបច្ចុប្បន្ន គឺមានចំនួន ៦៤.៥ លានអឺរ៉ូសម្រាប់ Real Madrid។
ពួកគេក៏មានគម្រោងលក់ James Rodriguez ទៅ Everton ស្របពេល Mariano Diaz ត្រូវបាន Benfica ទាក់ទង ហើយបញ្ហាប្រឈមធំបំផុតសម្រាប់ Real Madrid គឺការដក Gareth Bale ដែលទទួលបាន១៧លានអឺរ៉ូក្នុងមួយរដូវកាល៕