
Messi ជាកីឡាករទី១ទាត់ប៉េណាល់ទីមិនចូល២ដងក្នុងជុំផ្ដាច់ព្រ័ត្រ World Cup
Lionel Messi បានក្លាយជាកីឡាករទី១ដែលទាត់ប៉េណាល់ទីមិនចូលដល់ទៅ២ដងក្នុងព្រឹត្តិការណ៍ FIFA World Cup ជុំចុងក្រោយ។
ការខកខាននេះកើតឡើងក្នុងនាទី៣៧ពេលឈ្នះប៉ូឡូញ២ទល់នឹង០។ ពេលនោះ ការទាត់របស់គេត្រូវបានសង្គ្រោះដោយអ្នកចាំទី Wojciech Szczesny។
នេះជាការខកខានលើកទី២ក្នុងចំណោម៣លើកចុងក្រោយក្នុងជុំផ្ដាច់ព្រ័ត្រ FIFA World Cup។ កាលមុនគេទាត់មិនចូលពេលស្មើអ៊ីស្លង់ ក្នុងឆ្នាំ២០១៨។ លើកចុងក្រោយដែលគេទាត់ចូលគឺឆ្នាំនេះឯង ពេលចាញ់អារ៉ាប៊ីសាអ៊ូឌីត ១ទល់នឹង២៕
ក្នុងអាជីពរបស់ Messi គិតមកទល់ពេលនេះ គេទាត់ប៉េណាល់ទី១៣៧ដង ចូល១០៦ និងអត់ចូល៣១ដង។ ដោយឡែក អាហ្សង់ទីន និងប៉ូឡូញ បានឡើងទៅកាន់វគ្គ១៦ក្រុមហើយ៕