
ដឹកនាំលើកដំបូង Lee Taehoon ជួយ Tiffy Army ឈ្នះ ព្រៃវែង
លោក Lee Taehoon ដឹកនាំក្រុម Tiffy Army លើកដំបូង បន្ទាប់ចុះកិច្ចសន្យា ដោយជួយក្លិបឈ្នះ ព្រៃវែង ១ ទល់ ០ ក្នុងការប្រកួតពានរង្វាន់ League Cup ។
នាទឹកដីខេត ព្រៃវែង ក្នុងការប្រកួតនេះក្លិប ទ័ព រកបានតែ១គ្រាប់ នៅនាទី ៨៩ ដោយកីឡាករជប៉ុន YuTa ដើម្បីធានា ៣ពិន្ទុក្នុងពូលB នេះ ។
សម្រាប់ប្រកួតបន្ទាប់ Tiffy Army ត្រូវធ្វើដំណើរទៅទឹកដីក្រុម យុវជនសាលាបាល់ទាត់បាទី នៅថ្ងៃទី ១៣ ខែ មិថុនា ២០២១ ៕