
សាលាតម្រង់ទិសខេត្តបាត់ដំបងក្លាយជាជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ

U-15 បាត់ដំបង
សាលាតម្រង់ទិសខេត្តបាត់ដំបងអាយុក្រោម១៦ឆ្នាំបានក្លាយជាជើងឯកការប្រកួតបាល់ទាត់ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ ២០១៨-១៩ ក្រោយពីបានយកឈ្នះសាលាតម្រង់ទិសខេត្តកោះកុងអាយុក្រោម១៦ឆ្នាំក្នុងលទ្ធផល ៥ ទល់ ៤ នាទីលានបាល់ទាត់ វិទ្យាល័យហ៊ុនសែន ខ្លាកូន ក្នុង ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ៣១ ខែមិនា នេះ ។
គ្រាប់បាល់ទាំង៥គ្រាប់របស់យុវជនរបស់បាត់ដំបងរកបានដោយកីឡាករ ទីនឡាឌីន ២គ្រាប់ សំ សុវណ្ណារឹទ្ធ ២គ្រាប់ និងកីឡាករ ផាត សុខា រកបាន១គ្រាប់ ដើម្បីឈ្នះជើងឯកលើកដំបូងនេះ ។