
ម៉ៃសុទ្ធ បានឲ្យដឹងថា ឡៅ ចិត្រា ឈ្នះរូបគេដោយគ្មានន័យ
ថ្ងៃនេះគឺខ្ញុំមកឲ្យគេទាត់! នេះគឺជាសំដីរបស់អ្នកប្រដាល់ថៃ ម៉ៃសុទ្ធ ខណៈដែលកីឡាកររូបនេះបានបោះពាក្យសំដីយ៉ាងខ្លីទាំងនេះ នៅលើ facebook មុនការប្រកួត២ម៉ោង ជាមួយនិងកីឡាករគុនខ្មែរ ឡៅ ចិត្រា ហើយទីបំផុតកីឡាករបុរីរាំងរូបនេះក៏ប្រកួតចាញ់ និងភាគច្រើនមិនសូវហ៊ានចូលប្តូវវ៉ៃជាមួយ ចិត្រា ឡើយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ប្រភពរូបភាព៖ “ក”
ជាមួយគ្នានេះ admin MSR SPORT ក៏មានការងើយឆ្ងល់ថា តើហេតុអ្វីបានជាមួយ ម៉ៃសុទ្ធ សរសេរពាក្យពេជន៍ទាំងនេះមុនការប្រកួត? រឺក៏រូបគេមានបញ្ហាអ្វី? MSR ក៏បានសួរលោកគ្រូ ថាវិន សដានឆ័យ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតស្រុកខ្មែរ ទាក់ទង់នឹងសំដីរបស់ ម៉ៃសុទ្ធ។

លោក ថាវិន សដានឆ័យ
ទីបំផុតលោកគ្រូ ថាវិន ក៏បានប្រាប់មកវិញថា មុនដំបូងកីឡាករ ឡៅ ចិត្រា ត្រូវមានភារកិច្ចប្រកួតជាមួយ យ៉កកុស៊ុន តែដោយសារ យ៉កកុស៊ុន របួសមិនបានមកប្រកួត ទើបត្រូវរកអ្នកជំនួស ហើយឲ្យល្អដូចគ្នាទៀត ទើបលោកគ្រូក៏បានស្នើសុំទៅខាងក្លឹបប៉េឡេបុរីរាំ ដើម្បីស្នើសុំ ម៉ៃសុទ្ធ មកប្រកួតនៅស្រុកខ្មែរ គ្រានោះ ម៉ៃសុទ្ធ គឺមិនបានត្រៀមអ្វីទាំងអស់ ហើយក៏មិនបានហ្វឹកហាត់ដើម្បីត្រៀមប្រកួតទៀត ដែលជាេហតុធ្វើឲ្យរូបគេដឹងខ្លួនច្បាស់ថា មិនមែនជាដៃគូរបស់គុនខ្មែរនៅថ្ងៃនោះឡើយ និយាយរួមគឺការប្រកួតជាមួយ ឡៅ ចិត្រា គឺ ម៉ៃសុទ្ធ មិនបានត្រៀមខ្លួនហ្វឹកហាត់បានល្អឡើយ ហើយសង្ឃឹមថា ថ្ងៃណាមួយអ្នកទាំង២នឹងបានជួបគ្នាម្តងទៀត ដោយនឹងល្អមើល និងជក់ចិត្តជាងនេះ។
គួររំលឹកថា ដំណើរប្រកួតក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ កាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩ គឺបញ្ចប់ដោយជោគជ័យ ក្នុងការប្រកួតគូអន្តរជាតិទាំង២គូ គឺគុនខ្មែរឈ្នះទាំង២ ហើយខែក្រោយនឹងធ្វើឡើងម្តងទៀត៕