ឡុង សំណាង បន្ថែមខ្សែក្រវាត់លើកទីពីរក្នុងអាជីពប្រដាល់គុនខ្មែរ
អ្នកប្រដាល់គុនខ្មែរ ឡុង សំណាង បានបន្ថែមខ្សែក្រវាត់មួយគ្រឿងទៀតហើយក្នុងអាជីពប្រដាល់របស់គេ ក្រោយឈ្នះពិន្ទុឯកច្ឆ័ន្តលើកអ្នកប្រដាល់ថៃ ភិតសាយហ្វា នាសង្វៀន CTN នៅព្រឹកថ្ងៃអាទិត្យ ទី ៣១ ខែ មិនា ឆ្នាំ ២០១៩ នេះ ។
ខ្សែក្រវាត់លើកទីមួយរបស់កូនសិស្សរបស់លោក ឡុង សាលវ័ន្ត រកបានគឺខ្សែក្រវាត់ភេសជ្ជៈវើក ឆ្នាំ២០១៨ នាសង្វៀន អាស៊ី អាគ្នេយ៍ ក្រោយឈ្នះពិន្ទុកីឡាករថៃ ពិក ធៀង ។ ខ្សែក្រវាត់លើកទី២នេះគឺ ខ្សែក្រវាត់ ហ្សូរ៉ាស់ ដែលមានប្រាក់រង្វាន់រហូតដល់ ២៤លានរៀល ដោយគេតស៊ូជាមួយកីឡាករថៃ ភិតសាយហ្វា ពេញ៥ទឹក ជាលទ្ធផលឈ្នះដោយពិន្ទុ ៥ ទល់ ០ ។