Barca កាន់តែកៀកកៅអីលេខ១របស់ AT Madrid ហើយ
Ousmane Dembele រកគ្រាប់បាល់ជ័យជម្នះ១ទល់នឹង០លើ Real Valladolid ក្នុងនាទី៩០ផ្ដល់៣ពិន្ទុដល់ FC Barcelona ដើម្បីបន្តក្ដីសង្ឃឹមនៃការប្រជែងជើងឯក La Liga រដូវកាលនេះ។
មានន័យថា ក្រុមលោក Ronald Koeman បានឡើងទៅចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ត្រឹមមួយពិន្ទុប៉ុណ្ណោះ។ នេះក៏ជាជ័យជម្នះ៦លើកជាប់គ្នានៅ La Liga សម្រាប់ក្រុមអ្នកមានបុណ្យ។ Valladolid ថយសមាជិកម្នាក់ក្រោយ Oscar Plano បង្កកំហុសលើ Dembele ទទួលបានកាតក្រហមតែម្ដង។ Dembele ទាត់មួយជើងពេញបញ្ជូលទីក្រោយបាល់ខ្ទាតពី Ronald Araujo ចំជើងរបស់គេ។ ក្ដីសង្ឃឹមនៃការលើកពានរបស់ Barcelona កើតឡើងក្រោយ Atletico Madrid ចាញ់ Sevilla។ Barca នឹងទៅផ្ទះ Real Madrid សប្ដាហ៍ មុនទទួល ATM ខែក្រោយ៕