Lingard ស៊ុត១ Assist ១ ពេល West Ham ស៊ី Wolves ឡើងលេខ៤ Premier League
West Ham United ដណ្ដើមបានទីតាំងទី០៤នៃក្របខណ្ឌ Premier League ពី Chelsea ក្រោយឈ្នះម្ចាស់ផ្ទះ Wolverhampton ២ទល់នឹង៣ក្នុងការប្រកួតនៅថ្ងៃចន្ទ ទី០៥ ខែមេសា។ ក្រុមញញួរធំរកបាន៣គ្រាប់មុនដោយ Jesse Lingard នាទីទី០៦, Arthur Musuaku នាទី១៤ មុន Lingard បញ្ជូនឲ្យ Jarrod Bowen បន្ថែមគ្រាប់ទី៣។ មុនចប់វគ្គទីមួយ ពោលនាទី៤៤ Leander Dendoncker តែតបញ្ចូលទីពីការបញ្ជូនដោយ Adama Traore។
ដល់នាទី៦៨ ក្រុមម្ចាស់ផ្ទះតាមបានមួយគ្រាប់ទៀតពីការទាត់បញ្ចូលទីដោយ Fabio Silva តែលទ្ធផល២ទល់នឹង៣ក៏បន្តរហូតដល់ចប់ការប្រកួត។ ដូច្នេះក្រុមញញួរធំឡើងលេខ៤ មាន៥២ពិន្ទុពីការប្រកួត៣០លើក លើក្រុមលេខ៥ Chelsea មួយពិន្ទុ និងក្រោមក្រុមលេខ៣ Leicester City ៤ពិន្ទុ។ ចប់ការប្រកួត ប្រធានក្រុម Mark Noble ថ្លែងថា គ្មានអ្វីត្រូវចាញ់ទៀតទេក្នុងដំណើរឆ្ពោះទៅយកកៅអី UEFA Champions League ទោះសល់ការប្រកួត៨លើកទៀតក្ដី។
West Ham United ពុំធ្លាប់ប្រកួត UEFA Champions League ឬ European Cup (ឈ្មោះចាស់) ឡើយពីមុន ដោយធ្លាប់តែចូលរួម Europa League ដែលចុងក្រោយបង្អស់ធ្លាក់ត្រឹមវគ្គ Play-Off រដូវកាល២០១៦/២០១៧។ ពួកគេធ្លាប់ប្រកួតពានរង្វាន់ចំណាស់កម្រិតអឺរ៉ុប២ទៀត គឺ Cup Winners’s Cup ដោយបានជើងឯក ឆ្នាំ១៩៦៥ និង Intertoto Cup ១៩៩៩៕