
បង្ហាញខ្លួននៅ AFC Cup បាន១លើក វិសាខាជាប់ក្នុងចំណោមក្លិប Top 10 នៅអាស៊ាន
ក្លិបបាល់ទាត់វិសាខា បានជាប់ក្នុងលំដាប់ Top 10 ក្នុងចំណោមក្លិបនៅអាស៊ី ប្រចាំឆ្នាំ២០២២ នេះ។
ក្នុងការប្រកួត AFC Cup 2022 វិសាខាដែលបានឡើងទៅប្រកួតពាននេះក្នុងនាមជាម្ចាស់ពានរង្វាន់ Hun Sen Cup ទទួលបានជ័យជម្នះ២លើក និងចាញ់១លើក បញ្ចប់នៅលេខ២ក្នុងពូល តែមិនបានឡើងទៅវគ្គបន្តទេ។
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខាបានសរសេរថា នេះជាអ្វីដែលគ្រួសារ វិសាខា ធ្វើបានក្នុងឆ្នាំទី១ នេះ ប៉ុន្តែអ្វីដែលយើងចង់បាន គឺលើសនេះទៀត ហើយយើងនឹងព្យាយាមធ្វើវាអោយបាននៅពេលខាងមុខនេះ៕