
Kovacic ចេញពី Chelsea ទៅ Man City
Manchester City បានចុះហត្ថលេខាខ្សែបម្រើក្រូអាត Mateo Kovacic ពី Chelsea ក្នុងតម្លៃដំបូង២៥លានផោន។
កិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២៩ឆ្នាំនេះក៏មានតម្លៃបន្ថែមចំនួន៥លានផោនផងដែរ ហើយគេបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំ។
Kovacic គឺជាកីឡាករដំបូងរបស់ Man City ក្នុងរដូវក្តៅនេះ បន្ទាប់ពីពួកគេបានឈ្នះពានរង្វាន់ Champions League, Premier League និង FA Cup កាលពីរដូវកាលមុន។
Kovacic បាននិយាយថា “នេះគឺជាការផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមជាមួយ City” ។
ការមកដល់របស់គេបន្ទាប់ពីក្លិបបានប្រកាសពីការផ្ទេរដោយឥតគិតថ្លៃរបស់ Ilkay Gundogan ទៅកាន់ Barcelona៕