លោក ហែម គីរី រំភើបចិត្តពេលឮភ្លេងជាតិខ្មែរបន្លឺឡើងក្នុងការប្រកួតហែលទឹកអន្តរជាតិ
ក្រោយកីឡាការិនី កាំង មុយនីន ដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានសរសេរថា “៖ លើកទី១ក្នុងជីវិតជាអ្នកកីឡាបានលឺភ្លេងជាតិនិងទង់ជាតិកម្ពុជានៅលើគេនៅអាងហែលទឹក។”
គួរបញ្ជាក់ថា កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទានៃការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ដែលបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៤ខែកញ្ញា ឆ្នាំ២០២២នេះ។
គួរដឹងដែរថា ក្រុមជម្រើសជាតិកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ សរុប៦នាក់ ក្នុងនោះ កីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដោយដឹកនាំពីគ្រូបង្វឹកម្នាក់ លោក និងប្រតិភូដឹកនាំ លោក ហែម គីរី។ ព្រឹត្តិការណ៍នេះមាន១៦ប្រទេសចូលរួមប្រកួតប្រជែង ដោយមានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់៕