
ពិធីរាប់ថយក្រោយ ២០០ថ្ងៃទៀតដល់ World Cup Qatar ២០២២
នៅសល់តែ 200 ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ការចាប់ផ្តើមនៃ FIFA World Cup Qatar 2022 ដែលជាពានរង្វាន់ World Cup ដ៏ល្បីល្បាញកំពុងធ្វើដំណើរជុំវិញប្រទេសកាតា។
ពេលនេះអ្នកគាំទ្របាល់ទាត់ទាំងអស់កំពុងមានការរំភើបរីករាយដោយពួកគេបានថតរូប Selfie នៅជាប់នឹងពានរង្វាន់ ហើយបានចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងបាល់ទាត់។
ប្រទេសកាតាធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅមជ្ឈិមបូព៌ាអ្វីកាន់តែពិសេសប្រទេសកាតា ដែលមានទំហំដីប៉ុនប្រទេសចាម៉ៃកា ក៏ជាប្រទេសតូចបំផុតដែលបានរៀបចំព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតផងដែរ ដោយមានអ្នកគាំទ្រមកពីប្រទេសប្រកួតប្រជែងចំនួន 32 គ្រោងនឹងទស្សនាការប្រកួតនៅកីឡដ្ឋានចំនួនប្រាំបី ដែលប្រមូលផ្តុំនៅជុំវិញទីក្រុងធំតែមួយគត់គឺដូហា។
– The Nightmare