មិនទាន់ចប់រដូវកាលផង Pogba ចេញពីគ្រុបឆាត Man UTD បាត់!
Paul Pogba ត្រូវបានរាយការណ៍ថា បានប្រាប់មិត្តរួមក្រុម ថា រូបគេនឹងចាកចេញពី Manchester United នាដំណាច់រដូវកាលនេះហើយ ហើយសូម្បីតែគ្រុបឆាតក្នុង WhatsApp ក៏គេបានចេញដែរ។
អ្នកចាត់ការបណ្ដោះអាសន្នក្រុមបិសាចក្រហម លោក Ralf Rangnick បញ្ជាក់ថា Pogba នឹងសម្រាកដល់ដាច់រដូវកាល ក្រោយមានបញ្ហារបួសអំឡុងការប្រកួតតទល់ Liverpool សប្ដាហ៍មុន។
ខ្សែបម្រើជម្រើសជាតិបារាំងគ្រោងនឹងចាកចេញពី Old Trafford ដោយឥតតម្លៃខ្លួន ជាលើកទី២។ ទន្ទឹមនឹងនេះក៏មានសេចក្ដីរាយការណ៍ថា រូបគេត្រូវបានទាក់ទងដោយ Paris Saint Germain និង Real Madrid ផងដែរ៕