Chiellini ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិក្នុងខែមិថុនា
ខ្សែការពារ Giorgio Chiellini នឹងចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិ ក្រោយចប់ការប្រកួតតទល់រវាងអ៊ីតាលី តទល់អាហ្សង់ទីនេះ នាពហុកីឡដ្ឋាន Wembley ក្នុងខែមិថុនា ខាងមុខ។
កីឡាករវ័យ៣៧ឆ្នាំលេងបាន១១៦ប្រកួតក្នុងក្រុមជម្រើសជាតិ និងបានរួមចំណែកឈ្នះ EURO 2020 កាលឆ្នាំ២០២១។ តែជាអកុសល អ៊ីតាលីមិនបានទៅលេង World Cup ដោយសារតែធ្លាក់វគ្គជម្រុះ។
សមាជិក Juventus និយាយថា វាជាពេលត្រូវនិយាយលាជម្រើសជាតិហើយ។ គេទទួលបានបទពិសោធយ៉ាងល្អពីការប្រកួត។
Chiellini ជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០០៤។ គេស្ថិតក្នុងចំណោមកីឡាករ៥នាក់ដែលលេងបានច្រើនប្រកួត៕