
ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយខ្សែបម្រើ គន្ធា រ៉ាវាន់
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សម្រេចមិនបន្តកុងត្រាដល់កីឡាករ គន្ធា រ៉ាវាន់ ដែលបានចំណាយពេលរបស់គាត់រយៈពេល9ឆ្នាំជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្ត ស្វាយរៀង នេះ ។
កីឡាករដែលបណ្តុះចេញពីថ្នាលនេះបានចូលរួមជាមួយក្លិបតាំងពីឆ្នាំ2011 ហើយគាត់បានក្លាយជាកីឡាករអាជីពនៅបួនឆ្នាំបន្ទាប់ពោលនៅឆ្នាំ 2015 ។
ខ្សែបម្រើ រូបនេះធ្លាប់ជួយក្លិបឈ្នះ ពានរង្វាន់សម្តេច ហ៊ុន សែន ក្នុងឆ្នាំ 2017 ហើយក៏ជាផ្នែកសំខាន់មួយរបស់ក្រុមនៅរដូវកាលចុងក្រោយរបស់ពានរង្វាន់ខេមប៊ូឌានលីគឆ្នាំ2019 ៕