Pochettino អាចនឹងបានសំណង១៥លានអឺរ៉ូបើរបូតការងារនៅ PSG
ទោះបានដឹកនាំ Paris Saint Germain ឈ្នះជើងឯកលីគកំពូលបារាំង រដូវកាលនេះ កៅអីគ្រូបង្គោលរបស់លោក Mauricio Pochettino ហាក់មិនមានសុវត្ថិភាពឡើយ។
សារព័ត៌មានបារាំង Le Parisian រាយការណ៍ថា ថ្នាក់ដឹកនាំ PSG កំពុងពិចារណាដកតំណែងគ្រូបង្វឹកជនជាតិអាហ្សង់ទីនខាងលើ។ តាមពិតទៅមិនមែនតែថ្នាក់ដឹកនាំក្រុមទេ សូម្បីតែលោក Pochettino ខ្លួនឯងក៏ចង់ចេញដែរ ព្រោះគិតថា មិនស័ក្ដិសមនៅក្លិបនេះទៀត។
លោក Pochettino ត្រូវបានគេរំពឹងថា នឹងទទួលបាន១៥លានអឺរ៉ូសម្រាប់សំណងនៃការបណ្ដេញចេញពីតំណែង។
គួរដឹងដែរថា Paris Saint Germain រងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ ក្រោយចាញ់ Real Madrid ធ្លាក់ពី UEFA Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
ដោយឡែក មានលេចឮដំណឹងថា លោក Antonio Conte អ្នកចាត់ការ Tottenham បច្ចុប្បន្នមានចំណាប់អារម្មណ៍លើការងារនៅ Parc de Prince៕