គ្រូ Man UTD ថា Rashford របួស ព្រោះប្រកួតញឹកពេក
លោក Erik ten Hag បានបង្ហាញភាពខកចិត្តតបន្ទាប់ពី Manchester United យកឈ្នះ Everton 2-0 ក្នុងការប្រកួត Premier League សប្ដាហ៍ទី៣០ នៅថ្ងៃសៅរ៍ ទី០៨ ខែមេសា ដោយសារតែ Marcus Rashford បានរងរបួសភ្លៅ។
គ្រូបង្វឹក Ten Hag បានប្រាប់ BT Sport បន្ទាប់ពី Man Utd ឈ្នះ Everton ថា “៖យើងត្រូវរង់ចាំ គាត់មើលទៅមិនសូវល្អទេ” ។ ជា1ថ្មីម្តងទៀត នេះគឺជាផលវិបាកនៃកាលវិភាគ។ អ្នកមិនអាចលេងបីប្រកួតក្នុងរយៈពេលប្រាំមួយថ្ងៃបានទេ។ យើងត្រូវការពារកីឡាករ។ មនុស្សគ្រប់គ្នាចង់ភាពល្អបំផុតនៅលើទីលាន គ្រប់គ្នាចង់មើលបាល់ទាត់។ ប៉ុន្តែ ក្រុមក៏ត្រូវការកីឡាករល្អបំផុតដែរ។”
Marcus Rashford បាន assist មួយគ្រាប់ឲ្យ Anthony Martial។ គិតត្រឹម៣០ប្រកួត Rashford រកបាន១៥គ្រាប់ហើយនៅ Premier League រដូវកាលនេះ៕