Ederson ច្រលំថាខ្លួនបានទាត់១១ម៉ែត្រពេលប៉ះ Spurs យប់មិញ
អ្នកចាំទី Ederson Moraes ហាក់ជ្រួលច្រាលបន្តិចពេល Manchester City ទទួលបានបាល់ពិន័យ១១ម៉ែត្រក្នុងការប្រកួតឈ្នះ Tottenham Hotspur នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ។
ហេតុការណ៍នោះកើតឡើងក្នុងនាទី២៣ក្រោយ Ilkay Gundogan ត្រូវបានធ្វើឲ្យដួលដោយ Pierre-Emile Hojbjerg ក្នុងប្រអប់អ្នកចាំទី។ ដោយសារតែ Gundogan ធ្លាប់ទាត់មិនចូលក្នុងការប្រកួតមុន Rodri បានរ៉ាប់រងជំនួសវិញ។
មុនការទាត់នោះ កាមេរ៉ាបានតាមចាប់អ្នកចាំទី Ederson ដែលហាក់មានអារម្មណ៍អន្ទះសារ ដោយគេបានរត់តិចៗសំដៅទៅលើ។ ប៉ុន្តែក្រោយការនិយាយជាមួយ Bernado Silva គេក៏បានបកក្រោយវិញ។ Lloris បានលោតត្រូវខ្យល់បាល់ដែរ តែមិនអាចទប់ទល់កម្លាំងជើងរបស់ Rodri បាន។
តាមពិតទៅ រឿងបែបនេះទេ! កាលមុនអ្នកចាត់ការ Manchester City លោក Pep Guardiola ធ្លាប់និយាយថា ចង់ឲ្យអ្នកចាំទី Ederson Moraes បានទាត់១១ម៉ែត្រដែរ។ ផ្ទុយទៅវិញ លោកមិនបានសម្រេចចិត្តផ្ដល់ឱកាសនេះដល់ Ederson ឡើយក្នុងការប្រកួតសំខាន់ដូច Tottenham នេះ។
យ៉ាងណា Ederson ក៏មិនបានស្ដាយខ្លាំងពេកដែរ ព្រោះគេក៏បាន assist ដល់ Gundogan ទាត់បញ្ចូលទីមួយគ្រាប់។ គេធ្លាប់ធ្វើបានបែបនេះម្ដងកាលឆ្នាំ២០១៨ ពេលបញ្ជូនឲ្យ Sergio Aguero ទាត់ចូលគ្រាប់បើកឆាកពេលឈ្នះ Huddersfield ៦ទល់នឹង១៕