
អាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជាមាន១២ប្រភេទកីឡា
កីឡាចំនួន១២ប្រភេទត្រូវបានសម្រេចជ្រើសរើសសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
កីឡាទាំង១២ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ។
ក្រៅពីកីឡាទាំង១២ប្រភេទដែលត្រូវបានអនុម័តជាផ្លូវការ ក៏នៅមានកីឡាខ្លះទៀតត្រូវបានដាក់សម្រាប់ការពិចារណា។
គួរដឹងដែរថា កម្ពុជានឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ៕