CR7 ក្លាយជាកីឡាករបាល់ទាត់ទី១ចូលលេងឱ្យជម្រើសជាតិបាន២០០លើក
ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានរកគ្រាប់បាល់ឈ្នះចុងម៉ោង០ទល់នឹង១លើក្រុមជម្រើសជាតិអ៊ីស្លង់ ក្នុងវគ្គជម្រុះ Euro 2024។ ក្នុងថ្ងៃដដែលនោះដែរ គេបានក្លាយកីឡាករបុរសដំបូងគេដែលបានចូលលេងឱ្យជម្រើសជាតិដល់ទៅ២០០ដង។
Ronaldo របស់ Al-Nassr បានបំបែកកំណត់ត្រាចូលលេងបាន១៩៦លើករបស់អតីតខ្សែប្រយុទ្ធគុយវ៉ែត Bader Al-Mutawa កាលពីខែមីនា ហើយត្រូវបានផ្តល់វិញ្ញាបនបត្រដោយ Guinness World Records មុនពេលចាប់ផ្តើមការប្រកួត។
អតីតកីឡាករ Manchester United ក៏រកបានគ្រាប់បាល់ជម្រើសជាតិ ១២៣គ្រាប់ដែលកំណត់ត្រាពិភពមួយទៀតរបស់គេ៕