Kante យល់ព្រមផ្ទេរទៅលីគកំពូលអារ៉ាប់ប៊ីសាអូឌីត
N’Golo Kante បានយល់ព្រមផ្ទេរទៅកាន់ក្រុមជើងឯកអារ៉ាប៊ីសាអូឌីត Al-Ittihad។
កិច្ចសន្យារបស់កីឡាករវ័យ៣២ឆ្នាំនៅ Stamford Bridge នឹងផុតកំណត់នៅចុងខែមិថុនា។
Kante បានជួបបញ្ហារបួស និងបានបង្ហាញខ្លួនចំនួន៩ដងសម្រាប់ Chelsea ក្នុងអំឡុងយុទ្ធនាការ២០២២-២៣ ។
គេនឹងចូលរួមជាមួយ Karim Benzema នៅ Al-Ittihad បន្ទាប់ពីមិត្តរួមជាតិបារាំងបានចាកចេញពី Real Madrid និងយល់ព្រមលើកិច្ចសន្យារយៈពេល៣ ឆ្នាំក្នុងខែនេះ។
ការផ្លាស់ប្តូរនេះនាំមកនូវការបញ្ចប់ភាគជោគជ័យក្នុងអាជីពរបស់ Kante នៅអង់គ្លេស៕