អ្នកបកប្រែ និងអ្នកកាសែតស៊ីរីយំឱបគ្នា ក្រោយជម្រើសជាតិខ្លួនឡើងវគ្គ១៦ក្រុម Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិស៊ីរីបានសាងប្រវត្តិសាស្ត្រក្នុងការឡើងវគ្គទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាលើកដំបូងនៃពានរង្វាន់ AFC Asian Cup។
ក្រុមមានមូលដ្ឋាននៅអាស៊ីខាងលិចបានលេខ៣ល្អ មកពីពូល B ដោយមាន៤ពិន្ទុពីការឈ្នះ១ ស្មើ១ និងចាញ់១។ ប្រកួតចុងក្រោយឈ្នះឥណ្ឌា ១ទល់នឹង០។
ស៊ីរីបានចូលរួម AFC Asian Cup ៦ដងមុន មិនដែលឆ្លងផុតវគ្គចែកពូលទេ។ បញ្ហាសង្គ្រាម និងអស្ថិរភាពក្នុងប្រទេសបានប៉ះពាល់ដល់បាល់ទាត់ស៊ីរី។
ក្រុមជម្រើសស៊ីរីបច្ចុប្បន្នដឹកនាំដោយអតីតគ្រូបង្គោល Inter Milan និង Valencia លោក Hector Cuper ដែលចូលកាន់តំណែងក្នុងខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសក្រោយចប់ការប្រកួត អ្នកបកប្រែ និង អ្នកសារព័ត៌មានបានឱបគ្នាយំដោយសាររំភើបពេក៕