ជម្រើសជាតិបាល់ទាត់កម្ពុជាឈរនៅចំណាត់ថ្នាក់ល្អនៅ FIFA Ranking ប្រចាំខែនេះ
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាឈរនៅចំណាត់ថ្នាក់ល្អពោលលេខរៀងទី១៦៦ សម្រាប់ ចំណាត់ថ្នាក់ FIFA Ranking ក្នុងខែមិថុនាឆ្នាំ២០១៨នេះ ខណៈកាលពីខែឧសភា ក្រុមគោព្រៃ កម្ពុជាស្ថិតនៅលេខរៀងទី ១៧០ ។
នេះជាចំណាត់ថ្នាក់ល្អមួយសម្រាប់កម្ពុជាដោយឈរល្អជាងក្រុមជម្រើសជាតិបាល់ទាត់ក្នុងតំបន់អាស៊ីអគ្នេយ៍ដូចជា សិង្ហបុរី , ម៉ាឡេស៊ី និងឡាវ ជាដើម ។
សម្រាប់កំណត់ត្រាល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជាដែលធ្លាប់មានគឺលេខរៀង១៦២ ដែលធ្វើបានកាលពីខែកុម្ភៈ ឆ្នាំ១៩៩៨ ។ ចំណែកតារាងចំណាត់ថ្នាក់ FIFA Ranking ពិភពលោកក្រុមជម្រើសជាតិអាឡឺម៉ង់ ឈរនៅកំពូលតារាងតែម្តង ៕