Mane ការប្រពន្ធអាយុ១៨ឆ្នាំ
ខ្សែប្រយុទ្ធ Sadio Mane បានរៀបការភរិយាអាយុតិចជាងខ្លួន១៣ឆ្នាំ គឺនាងមានវ័យទើប១៨ឆ្នាំប៉ុណ្ណោះ ហើយអ្នកទាំង២ត្រូវបានរាយការណ៍ថា បានទាក់ទងគ្នាតាំងពីគេនៅលេងនៅ Liverpool។
ប្រភពមួយចំនួនបានឱ្យដឹងថា ខ្សែប្រយុទ្ធក្លិប Al Nassr ថែមទាំងបានជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុជាប្រចាំដល់គ្រួសារខាងស្រីទៀតផងតាំងពីមុនរៀបការម្ល៉េះ។
Mane ទទួលបាន៦៥ម៉ឺនផោន ឬជាង៨០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍នៅ Al Nassr ក្រោយចាកចេញពី Bayern Munich៕