កីឡាករ១២នាក់នៃសាលាបាល់ទាត់ជាតិបាទី អាចស្វែងរកក្លិបអាជីពលេងបាន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១សហព័ន្ធកីឡាករបាល់ទាត់កម្ពុជាបានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបញ្ចប់ការសិក្សា និងការហ្វឹកហាត់ របស់កីឡាករចំនួន១២នាក់ នៃសាលាកីឡាបាល់ទាត់ជាតិបាទី ដើម្បីអោយពួកគេស្វែងរកក្លិបលេងបន្តទៀត ។
ការរំសាយដល់កីឡាករទាំងអស់នេះដោយសារតែដល់ឆ្នាំដែលសាលាបាល់ទាត់ជាតិ ពួកគេបានបញ្ចប់ការសិក្សាថ្នាក់ បាក់ឌុប ដើម្បីបន្តសម្លឹងមើលក្លិបអាជីពនៅក្នុងលីគកំពូលកម្ពុជា បន្តការសិក្សា និងអាជីពរបស់ខ្លួន ដែលនេះគឺជាគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សម្រាប់កីឡាករទាំងអស់អាចទៅចូលរួមជាមួយក្លិបអាជីពណាមួយក្នុងលីគកំពូលបាល់ទាត់កម្ពុជា ដោយសហព័ន្ធទុកសិទ្ធអោយក្លិបជាអ្នកប្រកាសស្តីអំពីការចុះកិច្ចសន្យាជាមួយកីឡាករទាំងនេះ ។ ក្លិបអាជីព ដែលចង់បានពួកគេ មិនមានចរចារជាទឹកប្រាក់ ឡើយ ដោយសហព័ន្ធត្រូវការត្រឹមតែ ក្លិបទាំងឡាយ ដែលនាំយកពួកគេទៅចូលរួម អាចផ្តល់ឱ្យពួកគេនូវលក្ខខ័ណ្ឌអាជីពនៃបាល់ទាត់តែប៉ុណ្ណោះ ដូចជាការសិក្សា, ហ្វឹកហាត់, រស់នៅ ។
កីឡាករទាំង១២នាក់រួមមានដូចខាងក្រោម៖

សូមបញ្ជាក់ថា យុវជនអាយុក្រោម ១៥ឆ្នាំ របស់សាលាបាល់ទាត់ជាតិ នឹងត្រូវតម្លើងមកកាន់ក្រុមយុវជន អាយុក្រោម ១៨ឆ្នាំ ដែលបានបញ្ចប់ការហ្វឹកហាត់និងការសិក្សានេះ ខណៈដែល សហព័ន្ធកំពុងតែបន្តធ្វើតេស្តជ្រើសរើសយុវជនថ្មី ពីសាលាតម្រង់ទិសមកពីទូទាំងប្រទេស ដើម្បីចូលទៅកាន់ឈុត U15 នៃសាលាបាល់ទាត់សាលាបាល់ទាត់បាទីវិញ ៕
