ខ្សែការពារភ្នំពេញក្រោន សឿត បារាំង ផ្ទេរទៅក្លិប អង្គរថាយហ្គឺរ
ក្លឹបបាល់ទាត់ភ្នំពេញក្រោន និងក្លឹបបាល់ទាត់អង្គរថាយហ្គឺរបានសម្រេចព្រមព្រៀងគ្នាលើការផ្ទេរកីឡាករ សឿត បារាំង ក្នុងលក្ខណខ្ចីជើងរយៈពេល១ឆ្នាំ ពោលគឺសម្រាប់រដូវកាលឆ្នាំ២០២១ ។
ខ្សែការពារកំពូលល្បឿន សឿត បារាំង ចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយក្រុមថ្នាលភ្នំពេញក្រោនតាំងពីឆ្នាំ២០១១ ហើយរូបគេក៏ជាកីឡាករជម្រើសតាំងពីឈុតយុវជនរហូតដល់ឈុតធំ ផងដែរ ។
សូមបញ្ជាក់ថា នេះជាយុវជនទី៥ ដែល អង្គរថាយហ្គឺរ នាំចូល ក្រោយរុះរើក្រុមដោយបញ្ចប់កិច្ចសន្យាជាមួយកីឡាករ ជាច្រើន ។ យុវជនដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាស នាំមានអ្នកចាំទី ជា វណ្ណសាក់ មកពី វិសាខា ចាន់ សុភា មកពី ណាហ្គាវើល ស្រាំង ទិត្យឈី និង ឡុង ម៉េងហាវ ផ្ទេរពី អគ្គិសនីកម្ពុជា ៕