មិត្តរួមក្រុម Privat ប្ដេជ្ញាចិត្តខ្ពស់ជួយឥណ្ឌូនេស៊ីផ្ដួលកម្ពុជា
ខ្សែប្រយុទ្ធ Ilija Spasojevic របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានបង្ហាញអារម្មណ៍រីករាយដែលទទួលបានទំនុកចិត្តពីគ្រូបង្គោល Shin Tae-yong សម្រាប់យុទ្ធនាការ AFF Cup 2022។
Spaso បានចូលរួមជំរំហ្វឹកហាត់ជាមួយឥណ្ឌូនេស៊ីតាំងពីពេលហាត់នៅកោះបាលី។ ដូច្នេះគេថា ការសម្របខ្លួនក្នុងក្រុម និងគ្រូបង្គោលពិតជាដំណើរបានល្អ។
“មែនហើយ បានចូលរួមជាមួយការប្រកួតផ្លូវការជាមួយជម្រើសជាតិ ពិតជាសប្បាយចិត្តមែនទែន។ យើងបានប្រឹងប្រែងខ្លាំងប៉ុន្មានសប្ដាហ៍មកនេះ ហើយខ្ញុំមានសុទិដ្ឋិនិយមសម្រាប់ការប្រកួតដំបូង។” នេះជាការថ្លែងរបស់កីឡាករដើមកំណើតម៉ុងតេណេក្រូ។
ទាក់ទងទៅនឹងការប្រកួតតទល់កម្ពុជាវិញ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំមើលឃើញថា តាំងពីមានវត្តមានលោក Keisuke Honda ឃើញថា បាល់ទាត់ប្រទេសរួមតំបន់មួយនេះមានការអភិវឌ្ឍយ៉ាងលឿន៕