
គ្រូ Wolves ថា កូនក្រុមម្នាក់មានតម្លៃខ្លួនដល់ទៅ១០០លានផោន
លោក Bruno Lage អ្នកចាត់ការ Wolverhampton ទទូចថា ខ្សែបម្រើ Ruben Neves មានតម្លៃខ្លួនដល់ទៅ១០០លានផោន។
ការថ្លែងបែបនេះកើតឡើងចំពេលកីឡាករជម្រើសជាតិព័រទុយហ្គាល់ខាងលើត្រូវបានភ្ជាប់ទៅនឹងចំណាប់អារម្មណ៍ពី FC Barcelona, Liverpool និង Manchester United។
“ខ្ញុំមិនដឹងថា Man UTD ឬក្លិបផ្សេងទៀតចង់បានម៉េចទេ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺយើងមានកីឡាករអស្ចារ្យម្នាក់។ អ្វីដែលគេបាននិងកំពុងធ្វើបច្ចុប្បន្ននេះ ពិតជាល្អបំផុត។ គាត់បានបង្ហាញភាពអស្ចារ្យរបស់គាត់ក្នុងក្រុម។ ពេលមានកីឡាករល្អបែបនេះ អ្វីដែលត្រូវធ្វើ មានតែឡើងប្រាក់ខែឲ្យទេ។” នេះជាការសង្កតធ្ងន់ពីលោក Bruno Lage។
លោក Lage ធ្លាប់បាត់បង់កីឡាករសំខាន់ម្នាក់ក្នុងតម្លៃដ៏ខ្ពស់ នោះគឺ Joao Felix ដែលផ្លាស់ពី Benfica ទៅ Atletico Madrid ក្នុងតម្លៃជាង១០០លានផោនកាលពីប៉ុន្មានរដូវកាលមុន។