
Mourinho ត្រូវបានហ្វេនយកដុំទឹកកកគប់
លោក Jose Mourinho គ្រូបង្គោល AS Roma បានបញ្ឈប់គម្រោងនិយាយសួរសុខទុក្ខអ្នកគាំទ្រ ក្រោយត្រូវបានអ្នកជ្រុលនិយម យកដុំទឹកកកគប់។
វីដេអូនៃហេតុការណ៍ខាងលើត្រូវបានបង្ហាញក្រោយការហ្វឹកហាត់របស់ Roma នៅប្រទេសន័រវេស៍។ ពេលឮសម្លេងអ្នកគាំទ្របង្ហើរសម្លេងច្រៀងឈ្មោះរបស់លោក លោក Mourinho ក៏បានដើរសំដៅទៅពួកគេ។ យ៉ាងណា មានអ្នកជ្រុលនិយមម្នាក់យកដុំទឹកកកគប់តែម្ដង។
ក្រោយបញ្ហានោះ គ្រូបង្វឹកជនជាតិព័រទុយហ្គាល់បានប្ដូរគំនិតជួបហ្វេន ហើយដើរទៅចូលឡានជំនួសវិញ៕