អតីតខ្សែប្រយុទ្ធទ័ព Romario ត្រូវបានភ្ជាប់នឹងការផ្ទេរទៅគិរីវង់
នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធប្រេស៊ីល Romario Alves ដែលបច្ចុប្បន្នកំពុងលេងនៅលីគទី៣ថៃក្នុងក្រុម Sisaket United ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរចូលរួមជាមួយគិរីវង់សុខសែនជ័យ។
Alves ដែលធ្លាប់លេងនៅលីគកំពូលវៀតណាមបានចំណាយពេល២រដូវកាលជាមួយកងយោធពលខេមរភូមិន្ទពីឆ្នាំ២០២០ទៅ២០២១ និងបានចូលរួមជាមួយ Krabi FC របស់ថៃ។
គិរីវង់បច្ចុប្បន្នមានកីឡាករបរទេស ៥នាក់ហើយ ហើយក៏មានកូតាអាស៊ាន គឺ Zenivio របស់ទីម័រខាងកើតដែរ៕