រកឃើញក្រុមទាំង៨ត្រូវដណ្តើមពានលីគកំពូលកម្ពុជានៅជុំទី២
ក្រោយប្រកួតចប់ជុំទី១ ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាបានរកឃើញក្រុមកំពូលទាំង៨រួចរាល់ហើយដើម្បីប្រកួតវិលជុំដណ្តើមពានជាបន្ត ។
ក្រុមកំពូលទាំង៨ រួមមាន វិសាខា , ភ្នំពេញក្រោន , ព្រះខ័នរាជស្វាយរៀង, ណាហ្គាវើល , បឹងកេត , អង្គរថាយហ្គឺរ , Tiffy Army និង គិរីវង់សុខសែនជ័យ ។ ក្រុមទាំង៨នេះ នឹងត្រូវប្រកួតតែមួយជុំតែប៉ុណ្ណោះ ក្នុងជុំទី២ ដើម្បីរកម្ចាស់ជើងឯក ។
ចំណែកក្រុមលេខ ៩ ដល់ ១៣ នឹងត្រូវប្រកួតក្នុងជុំទី២ ដូចគ្នាដើម្បីរកមួយក្រុមធ្លាក់ចេញពីលីគកំពូល ។
ការប្រកួតជុំទី២ នឹងធ្វើឡើងចាប់ពីសប្តាហ៍នេះតទៅ ៕