Legend ម្នាក់វិលទៅ Man UTD
ខ្សែការពារ Jonny Evans បានសម្រេចចិត្តវិលទៅចូលរួមជាមួយ Manchester United ក្នុងកិច្ចសន្យារយៈពេលខ្លី។
កីឡាករវ័យ៣៥ឆ្នាំដែលបានចាកចេញពី Leicester City នាដំណាច់រដូវកាលមុនបានចុះកុងត្រានៅ Old Trafford ក្រោយអ្នកចាត់ការ Eric ten Hag ចាប់អារម្មណ៍ក្នុងការហ្វឹកហាត់។
កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យ Evans អាចលេងក្នុងការប្រកួតមិត្តភាពតទល់ Lyon និង Wrexham ។
Evans បានលេង១៩៨ប្រកួតសម្រាប់ក្លិបមុនពេលចាកចេញនៅឆ្នាំ២០១៥ ហើយធ្លាប់បានឈ្នះពានរង្វាន់ Champions League និង Premier League៣ដង៕